អាជីពក្នុងវិស័យបដិសណ្ឋារកិច្ច

ការសិក្សាជាសកលរបស់អ្នក

ឆ្ពោះទៅរកអាជីពដ៏ចម្រុះក្នុងវិស័យបដិសណ្ឋារកិច្ច

The hospitality and tourism sector is one of the world's most dynamic and resilient industries, offering a vast array of exciting career paths. In Cambodia, this sector is experiencing significant growth, creating abundant opportunities for skilled professionals. A qualification from the Professional Institute of Excellence (PIE) equips you with the in-demand expertise to thrive in this vibrant landscape, both locally and internationally.

វិស័យប្រកបដោយភាពរីកចម្រើន និងតម្រូវការទីផ្សារខ្ពស់ផ្នែកជំនាញបដិសណ្ឋារកិច្ច

ជំនាញវិស័យបដិសណ្ឋារកិច្ចសកលបន្តការងើបឡើងវិញ និងការពង្រីកខ្លួនយ៉ាងរឹងមាំដែលជំរុញកំណើនដំណើរកំសាន្តជាអន្តរជាតិ តម្រូវការកម្សាន្ត និងការរំពឹងទុករបស់អតិថិជនកំពុងមានការអភិវឌ្ឍ។ នៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងរមណីយដ្ឋានប្រណីតៗ កំពុងបង្កើតតម្រូវការជាប់លាប់លើបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់នៅគ្រប់មជ្ឍដ្ឋានទាំងអស់។

ការព្យាករណ៍កំណើនទេសចរណ៍

វិស័យទេសចរណ៍កម្ពុជាត្រូវបានគេព្យាករថានឹងបន្តកើនឡើងខ្លាំង ដោយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញការបង្កើតការងារទូលំទូលាយទូទាំងសណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ។

ឱកាសតួនាទីចម្រុះ

ក្រៅពីតួនាទីការិយាល័យ វិស័យបដិសណ្ឋារកិច្ចនេះបានផ្តល់ជូននូវឱកាសក្នុងការគ្រប់គ្រង ការរៀបចំព្រឹត្តិការណ៍កម្មវិធី ការលក់ ផ្នែកទីផ្សារ ផ្នែកធនធានមនុស្ស និងសេវាកម្មឯកទេសប្រណីតភាពជាច្រើនទៀត។

សមាហរណកម្មបច្ចេកវិទ្យា

វិស័យបដិសណ្ឋារកិច្ចបែបសម័យទំនើបឱបក្រសោបនូវភាពច្នៃប្រឌិត មានតួនាទីផ្សេងៗ វិស័យបដិសណ្ឋារកិច្ចបែបសម័យទំនើបឱបក្រសោបនូវភាពច្នៃប្រឌិត មានតួនាទីផ្សេងៗ ដែលកាន់តែទាមទារឱ្យមានការសិក្សាបែបឌីជីថល និងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ ផ្នែកជំនាញផ្តល់សេវាកម្មដល់អតិថិជន ការគ្រប់គ្រងអាហារ និងភេសជ្ជៈ និងប្រតិបត្តិការនានា។

ការផ្តោតលើនិរន្តរភាព

ការផ្តោតសំខាន់លើការអនុវត្តផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព បង្កើតឱកាសសម្រាប់អ្នកជំនាញដែលមានចំណង់ចំណូលចិត្តលើការគ្រប់គ្រងជំនាញ និងអាជីវកម្មដែលមានទំនួលខុសត្រូវខ្ពស់។

ការសិក្សានៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ជាថ្នាលអប់រំដឹកនាំលោកអ្នកឆ្ពោះទៅរកភាពជោគជ័យ

វិថីឆ្ពោះទៅរកភាពជោគជ័យក្នុងជំនាញវិជ្ជាជីវៈរបស់លោកអ្នក

និស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ត្រូវបានដឹកនាំបង្កើតដោយស្ថាប័នឈានមុខគេ តាមវិធីសាស្រ្តជំរុញដោយការអនុវត្តផ្ទាល់ និងទំនាក់ទំនងវិស័យបដិសណ្ឋារកិច្ចដ៏មានសមត្ថភាពច្បាសលាស់។ តាមរយៈការបណ្តុះបណ្តាលជាក់ស្តែង ស្តង់ដារអន្តរជាតិ ការផ្តោតលើជំនាញទន់ និងសមត្ថភាពច្បាស់លាស់ក្នុងវិស័យឧស្សាហកម្ម ការសិក្សានៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) នឹងផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំអាចដឹកនាំលោកអ្នកទទួលបានតួនាទីចម្រុះទូទាំងផ្នែកឧស្សាហកម្មបដិសណ្ឋារកិច្ចជាសកល។

និស្សិតដែលបញ្ចប់ការសិក្សារបស់យើងនឹងអាចកសាងអាជីពក្នុងវិស័យនានារួមមាន

ជំនាញផ្នែកវិជ្ជាជីវៈចម្អិនម្ហូបអាហារ

  • Executive Chef
  • មេចុងភៅនំផ្អែម
  • មេចុងភៅនំប៉័ង
  • អ្នកជំនាញអាហារូបត្ថម្ភ
  • មេចុងភៅល្បីឈ្មោះ
  • អ្នកបង្កើតមាតិកាម្ហូបអាហារ
  • ម្ចាស់ភោជនីយដ្ឋាន
  • មេចុងភៅសេវាកម្ម
  • អ្នកអភិវឌ្ឍមេនុយ​​ និងឱកាសការងារផ្សេងៗទៀត
Career in hospitality Culinary
FB Management

ការគ្រប់គ្រងម្ហូបអាហារ និងភេសជ្ជៈ

  • អ្នកគ្រប់គ្រងបារ
  • នាយកគ្រប់គ្រងម្ហូបអាហារ និងភេសជ្ជៈ
  • អ្នកគ្រប់គ្រងភោជនីយដ្ឋាន
  • អ្នកត្រួតពិនិត្យម្ហូបអាហារ និងភេសជ្ជៈ
  • ប្រធានផ្នែកលាយស្រា ភេសជ្ជៈ
  • អ្នកសម្របសម្រួលពិធីកម្មវិធី​ និងមានជំនាញផ្សេងៗទៀត

ប្រតិបត្តិការសណ្ឋាគារ និងរមណីយដ្ឋាន

  • អ្នកគ្រប់គ្រងផ្នែកទទួលអតិថិជន
  • នាយកប្រតិបត្តិផ្នែកទំនាក់ទំនងអតិថិជន
  • អ្នកត្រួតពិនិត្យផ្នែករៀបចំបន្ទប់
  • អ្នកគ្រប់គ្រងទូទៅផ្នែកបន្ទប់
Hotel and Resort Operations
Luxury Services

សេវាកម្មប្រណីត

  • ជំនាញផ្នែកសេវាកម្មជូនឯកជនភាព
  • អ្នកគ្រប់គ្រងវីឡា
  • ជំនាញផ្នែកសេវាកម្មលើទូកកម្សាន្ត
  • អ្នកផ្តល់សេវាកម្មបែប VIP
  • អ្នកគ្រប់គ្រងរបៀបរស់នៅ និងជំនាញជាច្រើនទៀត

លើសពីជំនាញទាំងនេះរួមមាន

  • គ្រូបង្វឹកផ្នែកជំនាញបដិសណ្ឋារកិច្ច
  • អ្នកសម្របសម្រួលកម្មវិធី
  • អ្នកជំនាញគ្រប់គ្រងអាជីវកម្ម
  • អ្នកគ្រប់គ្រងប្រតិបត្តិការ
  • ជំនាញទីផ្សារ និងជំនាញផ្សេងៗទៀត
Beyond image

ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីបង្កើតអនាគតរបស់អ្នកជាមួយវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)?

ចូលរួមជាមួយអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចជាច្រើនរយនាក់ដែលទទួលបានជោគជ័យ។ ចាប់ផ្តើមដាក់ពាក្យសុំរបស់អ្នកថ្ងៃនេះ!