អំពីយើង

រៀបចំអនាគតជំនាញបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជាឲ្យល្អរុងរឿង

At the Professional Institute of Excellence (PIE), our dedication to fostering innovation and excellence in the tourism sector is guided by a clear mission and vision. We are driven by the commitment to empower the next generation of hospitality leaders, rooted in Cambodia's rich heritage of natural hospitality.

បេសកកម្មរបស់យើង

ដើម្បីផ្តល់ការអប់រំដោយអនុវត្តជាក់ស្តែង និងទទួលស្គាល់ជាអន្តរជាតិ ដែលលើកកម្ពស់នវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងឧត្តមភាពក្នុងវិស័យទេសចរណ៍។ ដោយផ្អែកលើបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែបនៃជំនាញបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) បានផ្តល់ជូននិស្សិតបញ្ចប់ការសិក្សាឱ្យមានសមត្ថភាពខ្ពស់ទាំងក្នុងស្រុក និងទូទាំងពិភពលោក តាមរយៈកម្មវិធីសិក្សាបែបបរិយាប័ន្ន ស្របតាមជំនាញបដិសណ្ឋារកិច្ច និងភាពជាដៃគូយុទ្ធសាស្ត្រនានា។

ចក្ចុវិស័យរបស់យើង

ក្លាយជាស្ថាប័នអប់រំលំដាប់ពិភពលោក ដែលបង្កើត និងលើកទឹកចិត្តភាពវិជ្ជាជីវៈ ភាពច្នៃប្រឌិត ឧត្តមភាពក្នុងការដឹកនាំ និងកំណើនប្រកបដោយចីរភាព ក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដោយផ្តល់អាទិភាពលើការអភិវឌ្ឍជំនាញដឹកនាំដល់និស្សិតបញ្ចប់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជោគជ័យនៅលើឆាកសកល។

គុណតម្លៃ និងបាវចនា

គោលការណ៍ណែនាំរបស់យើង

សហគមន៍សិក្សាដែលមានភាពសកម្ម និងស្តង់ដារវិជ្ជាជីវៈរបស់យើង ត្រូវបានកសាងឡើងដោយផ្អែកលើគុណតម្លៃស្នូល ដែលកំណត់អត្តសញ្ញាណ និងរបៀបធ្វើការរបស់យើង៖

ឧត្តមភាព

ខិតខំស្វែងរកគុណភាពខ្ពស់បំផុតក្នុងវិស័យអប់រំ សេវាកម្ម និងការប្រកបអាជីពប្រកបដោយវិជ្ជាជីវៈ

ការប្តេជ្ញាចិត្ត

កំណត់គោលដៅជោគជ័យរបស់សិស្សនិស្សិត ការរីកចម្រើនលើវិស័យបដិសណ្ឋារកិច្ច និងសុចរិតភាពរបស់ស្ថាប័ន។

ការគោរពឲ្យតម្លៃ

លើកកម្ពស់មជ្ឃដ្ឋានតែមួយ ឱ្យតម្លៃបទពិសោធការងារ គំនិតទស្សនៈ និងសិក្សាអំពីវប្បធម៌ចម្រុះ។

ឯករាជ្យភាព

រក្សាទំនុកចិត្តតាមរយៈគុណភាព ភាពជឿជាក់ និងទំនួលខុសត្រូវ

មានឆន្ទៈ

ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញចំពោះផ្នែកវិស័យបដិសណ្ឋារកិច្ច ការសិក្សាស្រាវជ្រាវ និងបង្កើតឲ្យមានប្រសិទ្ឋិភាពបំផុត។

បង្ហា្ញញពីកម្ពុជាទៅកាន់ពិភពលោក​ បម្រើនូវវិស័យ បដិសណ្ឋារកិច្ចចេញពីជំនាញប្រកបដោយឆន្ទៈ​

ជាដៃគូក្នុងឧត្តមភាពសម្រាប់អនាគតរបស់អ្នក

Our Key Affiliations

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ប្តេជ្ញាចិត្តផ្តល់ការអប់រំ និងលើសពីស្តង់ដារអន្តរជាតិ។ ដោយឈរលើសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់យើង​​ អមជាមួយស្ថាប័នល្បីៗលើពិភពលោក និងក្រសួងក្នុងស្រុក ក្រសួងពាក់ព័ន្ធ និងការទទួលស្គាល់ជាសកល ធានាថាកម្មវិធីសិក្សានឹងមានភាពរឹងមាំ ដោយផ្តល់ឱ្យសិស្សនិស្សិតទទួលនូវឱកាសជោគជ័យមិនអាចប្រៀបផ្ទឹមបាននាពេលអនាគត។

accreditation1 accreditation5

SHL – Swiss Hospitality Education Partnership SHL – ជាដៃគូអប់រំវិស័យបដិសណ្ឋារកិច្ចស្តង់ដារប្រទេសស្វីស

logo.188c32ef

PIE’s programs are delivered under the academic umbrella of SHL Schweizerische Hotelfachschule Luzern, one of Switzerland’s leading hospitality institutions with more than 100 years of educational excellence.

This partnership ensures international quality standards through an accredited diploma, rigorous quality assurance, and a curriculum aligned with global industry expectations. Students benefit from SHL’s hospitality network, ongoing curriculum development, and faculty training that support modern teaching methods and the latest hospitality techniques.

Graduation Ministry of Education Youth and Sports MoEYS 1

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) កម្ពុជា

MoEYS Logo

Our accreditation with MoEYS provides essential local recognition. This enables our students to seamlessly further their academic pathway to Bachelor's (BA) or Master's (MA) degrees in hospitality and tourism within Cambodia, ensuring their qualifications are fully recognized nationwide.

World Association of Chefs Societies WACS Student Makara in a WACS competition in Dubai

សមាគម​មេចុងភៅ​ពិភពលោក The World Association of Chefs' Societies

WORLDCHEFS Logo 1

The World Association of Chefs' Societies (Worldchefs) provides our culinary students with unparalleled access to the world’s largest network of chefs. This affiliation opens doors to international culinary competitions, diverse job opportunities, and a vibrant global community dedicated to culinary arts.

សិក្សាពីអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម

ក្រុមការងារ / គ្រូបង្ហាត់បង្រៀន

លទ្ឋផលការខិតខំប្រឹងប្រែងបង្ហាត់បង្ហាញរបស់សាស្ត្រាចារ្យ​ គ្រូចុងភៅផ្នែកម្ហូបអាហារ និងផ្តល់សេវាកម្ម​ បានផ្តល់បទពិសោធផ្នែកបដិសណ្ឋារកិច្ច ទេសចរណ៍យ៉ាងទូលំទូលាយ។ ពួកគាត់បាននាំមកនូវមេរៀន បទពិសោធន៍វិជ្ជាជីវៈជាសកល ចំណេះដឹងជាក់ស្តែង និងឆន្ទៈក្នុងការបង្រៀនដោយផ្ទាល់ទៅក្នុងថ្នាក់រៀន និងការបណ្តុះបណ្តាលក្នុងផ្ទះបាយ ដែលធានាបាននូវបទពិសោធន៍សិក្សាដែលមិនអាចប្រៀបផ្ទឹមបាន។

  • បទពិសោធន៍ក្នុងវិស័យសណ្ឋាគារលំដាប់ផ្កាយ ៤ និង ៥
  • បទពិសោធន៍ក្នុងវិស័យផ្ទះបាយ ភោជនីយដ្ឋាន និងប្រតិបត្តិការបដិសណ្ឋារកិច្ច
  • ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ស្របតាមស្តង់ដារអន្តរជាតិ
  • ការបង្រៀនដែលផ្តោតលើការអនុវត្តជាក់ស្តែងផ្តោតលើលទ្ធភាពទទួលបានឱកាសផ្តល់ការងារច្រើន
Provisory

កម្រងរូបភាពក្រុមគ្រូបង្រៀន និងគ្រូបង្វឹក

ទស្សនវិជ្ជាបង្រៀន

នៅវិទ្យាស្ថាន PIE ការបង្រៀនមិនត្រឹមតែផ្អែកលើទ្រឹស្តីប៉ុណ្ណោះទេ។ គំរូការសិក្សារបស់យើងផ្តោតលើការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង បរិយាកាសការងារពិត និងវិន័យវិជ្ជាជីវៈ។ និស្សិតរៀនតាមរយៈការអនុវត្តជាក់ស្តែង ដោយមានការគាំទ្រពីគ្រូបង្រៀនដែលយល់ដឹងពីស្ថានភាពឧស្សាហកម្ម និងស្តង់ដារអន្តរជាតិ។

ការសិក្សាលើសពីថ្នាក់រៀន

បន្ថែមពីលើសាស្ត្រាចារ្យអចិន្ត្រៃយ៍របស់យើង វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ស្វាគមន៍មេចុងភៅកិត្តិយស ថ្នាក់ដឹកនាំក្នុងវិស័យបដិសណ្ឋារកិច្ច និងអ្នកជំនាញឧស្សាហកម្ម សម្រាប់ការរៀបចំសិក្ខាសាលា ការបង្ហាញ និងវគ្គពិភាក្សានានា។ វិធីសាស្ត្រនេះធានាថានិស្សិតទទួលបានចំណេះដឹងថ្មីៗជាបន្តបន្ទាប់ អំពីនិន្នាការ ស្តង់ដារ និងឱកាសអាជីពដែលកំពុងវិវត្តន៍ជានិរន្ត។

ស្វែងរកពត៌មានវិទ្យាស្ថានរបស់យើង