011 767 136 | info@piea.edu.kh | Mon-Fri (8 AM - 5 PM)
សហគមន៍និស្សិត
ជីវិតនិស្សិត និងអតីតនិស្សិតនៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)
ជំនាញសិក្សា ទទួលបទពិសោធន៍ និងរីកចម្រើនលើសពីថ្នាក់រៀន
នៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) យើងជឿជាក់លើការបណ្តុះបណ្តាលមិនត្រឹមតែអ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលដែលមានចំណេះដឹងគ្រប់ជ្រុងជ្រោយក្នុងការត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតប្រសិទ្ឋិភាពខ្ពស់គួរឱ្យកត់សម្គាល់។ សកម្មភាពសិក្សាដ៏រស់រវើកក្នុងបរិវេណសាលា ការគាំទ្រសហគមន៍ និងបណ្តាញអតីតនិស្សិតដ៏រឹងមាំរបស់យើង នឹងលើកកម្ពស់ដល់ភាពរីកចម្រើនរបស់និស្សិត ផ្សារភ្ជាប់ទំនាក់ទំនង និងចាប់ផ្តើមអាជីពដ៏ជោគជ័យនៅជុំវិញពិភពលោក។ សូមស្តាប់ដោយផ្ទាល់ពីអ្នកដែលបានជួបបទពិសោធពិតខុសគ្នាៗរបស់និស្សិតវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)។
ចំណេះដឹងស្របតាមរយៈបទពិសោធន៍
ការបណ្តុះបណ្តាលជាក់ស្តែង និងការយល់ដឹងពីសង្គមពិត
ជីវិតនិស្សិតនៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ត្រូវបានបង្កើតឡើងជុំវិញការសិក្សាពីបទពិសោធន៍។ បន្ថែមពីលើការបណ្តុះបណ្តាលជាក់ស្តែងប្រចាំថ្ងៃនៅក្នុងបរិវេណសាលា និស្សិតតែងតែចូលរួមសកម្មភាពដែលភ្ជាប់ទ្រឹស្តីជាមួយនឹងប្រតិបត្តិការបដិសណ្ឋារកិច្ចពិតប្រាកដផ្សេងៗ។
បទពិសោធន៍ទាំងនេះរួមមាន៖
តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សនឹងទទួលបានទំនុកចិត្ត ការយល់ដឹងអំពីឧស្សាហកម្ម និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីបរិយាកាសវិស័យបដិសណ្ឋារកិច្ចប្រកបដោយវិជ្ជាជីវៈ។
កម្មសិក្សាជាអាជីព និងបទពិសោធជាសកល
មូលដ្ឋានគ្រឹះនៃបទពិសោធន៍របស់និស្សិតវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) គឺកម្មវិធីកម្មសិក្សាក្នុងឧស្សាហកម្ម ដែលផ្តល់ជូននិស្សិតនូវបទពិសោធន៍វិជ្ជាជីវៈជាក់ស្តែងនៅក្នុងបរិយាកាសបដិសណ្ឋារកិច្ចពិតប្រាកដ។
កម្មសិក្សាគឺជាផ្នែកសំខាន់មួយនៃកម្មវិធី PIE និងផ្តល់ឱ្យឱកាសចាប់ផ្តើមយកអាជីពដ៏សំខាន់បំផុតមួយរបស់ស្ថាប័ននោះ។ និស្សិតរបស់វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើកម្មសិក្សាជាមួយដៃគូបដិសណ្ឋារកិច្ចដ៏មានកិត្យានុភាពនៅក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ រួមទាំងគោលដៅដូចជា៖
ដៃគូសហការរបស់យើងរួមមានក្រុមការងារសណ្ឋាគារ និងម៉ាកយីហោបវីស័យដិសណ្ឋារកិច្ចនានាទទួលស្គាល់ជាអន្តរជាតិ នឹងផ្តល់ជូនសិស្សនូវបទពិសោធន៍ជាមួយស្តង់ដារសេវាកម្មជាសកល និងបរិយាកាសការងារប្រកបដោយពហុវប្បធម៌។
តាមរយៈកម្មសិក្សាទាំងនេះ សិស្សនិស្សិតនឹង៖
- អនុវត្តជំនាញរបស់ពួកគេនៅក្នុងបរិបទប្រតិបត្តិការជាក់ស្តែង
- អភិវឌ្ឍវិន័យវិជ្ជាជីវៈ និងទំនុកចិត្តនៅកន្លែងធ្វើការ
- ទទួលបានបទពិសោធន៍អន្តរជាតិដែលមានតម្លៃដោយនិយោជកទូទាំងពិភពលោក
- កសាងបណ្តាញដែលជារឿយៗនាំទៅរកការងារធ្វើនាពេលអនាគត
ប្រសិទ្ឋិភាពឧស្សាហកម្មជាសកលនេះ គឺជាធាតុផ្សំដ៏សំខាន់នៃដំណើរការសិក្សារបស់និស្សិតនៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) និងជាមាគ៌ាសំខាន់ឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពក្នុង រយៈពេលវែង។
ការគាំពារពីសហគមន៍និស្សិត
ការសិក្សាជាមួយគ្នា នឹងរីកចម្រើនជាមួយគ្នា
វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) បន្តលើកកម្ពស់បរិយាកាសសិក្សាដែលមានការគាំទ្រ និងមានវិជ្ជាជីវៈ ដែលសិស្សមានអារម្មណ៍ថាត្រូវបានលើកទឹកចិត្ត ណែនាំបានត្រឹមត្រូវ និងមានទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានជុំវិញខ្លួន។ ចំនួនថ្នាក់តូចៗ ត្រូវបានបង្កើតឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ខណៈសិស្សនិស្សិតកំពុងសិក្សអំពីពហុវប្បធម៌ ដែលមានលក្ខណៈចម្រុះ និងច្បាស់លាស់។
សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ពី៖
សហគមន៍ដ៏រឹងមាំនេះ នឹងជួយសិស្សនិស្សិតអភិវឌ្ឍទំនុកចិត្ត ភាពធន់ និងកសាងទំនាក់ទំនងវិជ្ជាជីវៈយូរអង្វែងសម្រាប់អនាគត
ផ្លាស់ប្តូរពីនិស្សិតទៅជាអ្នកជំនាញវិជ្ជាជីវៈ
សហគមន៍អតីតនិស្សិតរបស់វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)
នៅវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE) ការបញ្ចប់ការសិក្សាមិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃការភ្ជាប់ទំនាក់ទំនងរយៈពេលវែង។ សហគមន៍អតីតនិស្សិតរបស់យើងបង្ហាញពីភាពជោគជ័យនៃការអប់រំដែលផ្តោតលើការអនុវត្តជាក់ស្តែង ដោយអតីតនិស្សិតកំពុងកសាងអាជីពរបស់ខ្លួនក្នុងវិស័យបដិសណ្ឋារកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។

