+855 11 767 136 | info@piea.edu.kh | Mon-Fri (8 AM - 5 PM)
30+
ដៃគូកម្មសិក្សា
16+
គ្រូបង្រៀន
800+
សិស្ស
96%
អត្រាទទួលបានការងារ
ការទទួលស្គាល់ពី SHL
សមាគមវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIEA) មានមោទនភាពដែលទទួលបានការទទួលស្គាល់ជាផ្លូវការពី SHL Schweizerische Hotelfachschule Luzern ដែលជាស្ថាប័នអប់រំផ្នែកបដិសណ្ឋារកិច្ចឈានមុខមួយរបស់ប្រទេសស្វីស និងមានប្រវត្តិនៃឧត្តមភាពក្នុងការអប់រំអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។
ស្វែងយល់អំពីកម្មវិធីសិក្សា
ស្វែងយល់អំពីកម្មវិធីសិក្សាដែលមានកេរ្តិ៍ឈ្មោះល្អកម្រិតអន្តរជាតិ ដែលរួមបញ្ចូលការសិក្សាគុណភាពខ្ពស់ ការអនុវត្តជាក់ស្តែង និងការតភ្ជាប់ជាមួយឧស្សាហកម្ម
សិល្បៈធ្វើម្ហូប
បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកចម្អិនម្ហូបអាហារ និងការគ្រប់គ្រង ដោយប្រើបច្ចេកទេសទំនើបយ៉ាងស្ទាត់ជំនាញ។ អភិវឌ្ឍភាពច្នៃប្រឌិត វិន័យ និងសមត្ថភាពជាអ្នកដឹកនាំ ខណៈសិក្សាអំពីការរចនាបញ្ជីមុខម្ហូប ការគ្រប់គ្រងថ្លៃដើម និង ជំនាញគ្រប់គ្រងទូទៅក្នុងផ្ទះបាយ ព្រមទាំងជំនាញសំខាន់ៗផ្សេងទៀតជាច្រើន។
ស្វែងយល់បន្ថែម
ជំនាញគ្រប់គ្រងផ្នែកម្ហូបអាហារ និង ភេសជ្ជៈ
កសាងជំនាញប្រតិបត្តិការ ហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ សម្រាប់ការគ្រប់គ្រងភោជនីយដ្ឋាន និងសណ្ឋាគារឲ្យទទួលបានជោគជ័យ។ សិក្សាពីស្តង់ដារសេវាកម្មដ៏ល្អឥតខ្ចោះ ទទួលបានចំណេះដឹងជាក់ស្តែងផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងអភិវឌ្ឍជំនាញលក់ តាមរយៈបទពិសោធន៍ក្នុងឧស្សាហកម្មពិត។ ស្វែងយល់បន្ថែម
ស្វែងយល់បន្ថែម
ផ្នែកត្រៀមភាសាអង់គ្លេស
អភិវឌ្ឍជំនាញភាសាអង់គ្លេសរបស់អ្នកជាមួយវិធីសាស្ត្រសិក្សាទំនើប ដើម្បីបើកទ្វារទៅឱកាសអាជីពក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចជុំវិញពិភពលោក។ កម្មវិធីផ្តោតលើការប្រាស្រ័យទាក់ទងជាក់ស្តែង ដើម្បីពង្រឹងជំនាញស្តាប់ និយាយ អាន និងសរសេរ ព្រមទាំងវាក្យសព្ទវិជ្ជាជីវៈដែលប្រើប្រាស់ក្នុងឧស្សាហកម្ម។ បន្ថែមពីនេះ សិស្សនិស្សិតនឹងអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ដើម្បីត្រៀមខ្លួនសម្រាប់ការសិក្សាបន្ត និងអាជីពកម្រិតអន្តរជាតិ ស្វែងយល់បន្ថែម
ស្វែងយល់បន្ថែមការសង្ខេបអំពីជំនាញវិជ្ជាជីវៈ
កសាងអនាគតក្នុងវិស័យបដិសណ្ឋារកិច្ចប្រកប់ដោយជំនាញទំលំទូលាយជាសកល ជំរុញផ្តោតលើវិស័យឧស្សាហកម្ម និងជំនាញបច្ចេកទេសពិត។
ជំនាញដែលទទួលស្គាល់ស្តង់ដាអន្តរជាតិ
ក្នុងនាមជានិស្សិតបញ្ចប់ការសិក្សា អ្នកនឹងបានយល់នូវជំនាញដ៏មានកិត្យានុភាពនៅក្នុងវិស័យសណ្ឋាគារ រមណីយដ្ឋាន លំនៅឋានឯកជន និងគ្រឹះស្ថានម្ហូបអាហារដ៏មានកិត្យានុភាពនៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។
ជំនាញដែលមានតម្រូវការខ្ពស់
ជំនាញបដិសណ្ឋារកិច្ចត្រូវបានបង្កើតឡើងដោយផ្អែកលើទំនាក់ទំនងរវាងបុគ្គល ភាពជាអ្នកដឹកនាំ និងសេវាកម្មប្រកដោយឧត្តមភាព ដែលជំនាញបច្ចេកវិទ្យាមិនអាចកាត់ថ្លៃបាន។ ខណៈពេលដែលវិស័យឧស្សាហកម្មទេសចរណ៍ និងបរិបទរស់នៅជាសកលបន្តរីកចម្រើន លោកអ្នកដែលមានជំនាញបដិសណ្ឋារកិច្ចនេះ នៅតែមានតម្រូវការការងារច្រើននាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ការរីកចម្រើនក្នុងជំនាញវិជ្ជាជីវៈ
ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ៖ បង្កើនសមត្ថភាពដឹកនាំ និងជំនាញអនុវត្តជាក់ស្តែង ដើម្បីគាំទ្រការរីកចម្រើនជាបន្តបន្ទាប់នៅលើមាគ៌ាអាជីពរបស់អ្នក
ដោយផ្តោតលើភាពច្នៃប្រឌិត សមត្ថភាពដឹកនាំ និងស្តង់ដារកម្រិតអន្តរជាតិ វិទ្យាស្ថានយើងប្តេជ្ញាអភិវឌ្ឍជំនាញជំនាន់ថ្មីនេះ ដើម្បីជំរុញការរីកចម្រើនប្រកបដោយចីរភាពក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារនៅកម្ពុជា
ទីតាំងសិក្សារបស់យើង
ការស្វែងយល់ពីបរិយាកាសសិក្សាបែបទំនើបមួយ ដែលត្រូវបានរចនាឡើងដើម្បីរៀបចំបង្ហាត់បង្រៀនលោកអ្នកលើជំនាញផ្នែកបដិសណ្ឋារកិច្ចនាពេលអនាគត។
Learn More →អំពីយើង
វិទ្យាស្ថានបដិសណ្ឋារកិច្ចអប់រំនេះ ត្រូវបានបង្កើត និងដឹកនាំដោយអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំមុខឆ្ពោះទៅរកភាពជោគជ័យ
Learn More →ការចូលរៀន
ចាប់ផ្តើមដំណើរសិក្សារបស់លោកអ្នកជាមួយនឹងការដាក់ពាក្យចូលសិក្សាយ៉ាងងាយស្រួល និងត្រូវការណែនាំដោយផ្ទាល់ពីបុគ្គលិកជំនាញ។
Learn More →សំណួរ និងព័ត៌មានបន្ថែម
តើអ្នកមានសំណួរទេ? ក្រុមការងាររបស់យើងនៅទីនេះ ដើម្បីជួយ និងណែនាំអ្នកគ្រប់ជំហាននៃដំណើរការ
Learn More →អត្ថបទថ្មីៗពីប្លុករបស់យើង
ត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីបង្កើតអនាគតរបស់អ្នកជាមួយវិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស (PIE)?
ចូលរួមជាមួយអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចជាច្រើនរយនាក់ដែលទទួលបានជោគជ័យ។ ចាប់ផ្តើមដាក់ពាក្យសុំរបស់អ្នកថ្ងៃនេះ!




