PIE ពង្រឹងភាពជាដៃគូអន្តរជាតិ តាមរយៈដំណើរទស្សនកិច្ចយុទ្ធសាស្ត្រទៅកាន់ប្រទេសអារ៉ាប់រួម (UAE)

វិទ្យាស្ថានដើម្បីឧត្តមភាពអប់រំបច្ចេកទេស – PIE បន្តពង្រឹងបណ្តាញអន្តរជាតិរបស់ខ្លួន តាមរយៈដំណើរទស្សនកិច្ចអភិវឌ្ឍភាពជាដៃគូប្រកបដោយជោគជ័យទៅកាន់ទីក្រុងឌូបៃ និងអាប៊ូដាប៊ី ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននិស្សិតនូវបទពិសោធន៍សិក្សាលំដាប់ពិភពលោក និងឱកាសអាជីពនៅលើឆាកអន្តរជាតិ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃដំណើរទស្សនកិច្ចនេះ PIE បានជួបពិភាក្សាជាមួយម៉ាកយីហោបដិសណ្ឋារកិច្ចឈានមុខ ស្ថាប័នអប់រំ និងដៃគូក្នុងវិស័យឧស្សាហកម្ម ដើម្បីស្វែងរកឱកាសសហការថ្មីៗ ដែលនឹងជួយពង្រឹងបទពិសោធន៍សិក្សារបស់និស្សិតជំនាញ សិល្បៈចម្អិនម្ហូបអាហារ (Culinary Arts) និង ការគ្រប់គ្រងអាហារ និងភេសជ្ជៈ (Food & Beverage Management) ឱ្យកាន់តែសម្បូរបែប។

ដំណើរទស្សនកិច្ចនេះរួមមានកិច្ចប្រជុំជាមួយ Jumeirah Group, Bvlgari Hotels & Resorts, Four Seasons Hotels & Resorts, Dubai College of Tourism, Nestlé Professional, Shangri-La Qaryat Al Beri (Abu Dhabi) និង Rosewood Abu Dhabi។

ការបង្កើតឱកាសកាន់តែច្រើនសម្រាប់និស្សិត

នៅពេលដែលវិស័យបដិសណ្ឋារកិច្ចបន្តការអភិវឌ្ឍឥតឈប់ឈរ ភាពជាដៃគូអន្តរជាតិមានតួនាទីសំខាន់ក្នុងការរៀបចំនិស្សិតឱ្យមានភាពត្រៀមខ្លួនសម្រាប់អាជីពជោគជ័យលើឆាកសកល។

ការពិភាក្សានានាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ បានផ្តោតលើការពង្រីកឱកាសក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន៖

  • ការដាក់បញ្ចូលការចុះកម្មសិក្សាអន្តរជាតិ នៅក្នុងម៉ាកយីហោបដិសណ្ឋារកិច្ចដ៏ប្រណីត
  • មាគ៌ាអាជីពរយៈពេលវែង សម្រាប់និស្សិតបញ្ចប់ការសិក្សាពី PIE
  • កិច្ចសហការជាមួយវិស័យឧស្សាហកម្ម និងការផ្លាស់ប្តូរផ្នែកអប់រំ
  • ថ្នាក់បណ្តុះបណ្តាលជំនាញឯកទេស (Masterclasses) និងការបង្រៀនដោយវាគ្មិនជំនាញ (Guest Lectures)
  • ការប្រកួតប្រជែងក្នុងវិស័យបដិសណ្ឋារកិច្ច និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍និស្សិត
  • ភាពជាដៃគូនាពេលអនាគត ដែលជួយពង្រឹងការសិក្សាបែបអនុវត្ត និងការភ្ជាប់ជាមួយវិស័យឧស្សាហកម្ម

កិច្ចសហការទាំងនេះបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថាន PIE ក្នុងការធានាថានិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃ ព្រមទាំងអភិវឌ្ឍចំណេះដឹង ជំនាញបច្ចេកទេស និងផ្នត់គំនិតវិជ្ជាជីវៈ ដែលវិស័យបដិសណ្ឋារកិច្ចសម័យទំនើបត្រូវការ។.

ការជួបជុំឡើងវិញជាមួយអតីតនិស្សិត PIE

មួយក្នុងចំណោមចំណុចដ៏គួរឱ្យចងចាំបំផុតនៃដំណើរទស្សនកិច្ចនេះ គឺការជួបជុំឡើងវិញជាមួយអតីតនិស្សិតមួយចំនួនរបស់ PIE ដែលបច្ចុប្បន្នកំពុងកសាងអាជីពដោយជោគជ័យនៅក្នុងវិស័យបដិសណ្ឋារកិច្ចប្រណីតនៅទីក្រុងឌូបៃ។

គណៈប្រតិភូ PIE មានកិត្តិយសក្នុងការជួបជាមួយអតីតនិស្សិត Juan Osorio ដែលបច្ចុប្បន្នកំពុងបម្រើការជា Sous Chef នៅ Atlantis The Palm ព្រមទាំង Morokot និង Yangsu ដែលបានបញ្ចប់កម្មសិក្សាដោយជោគជ័យនៅ Sofitel Dubai The Palm ហើយបច្ចុប្បន្នបានបន្តការងារពេញម៉ោងនៅក្នុងសណ្ឋាគារដ៏ប្រណិតមួយនេះ ។

សមិទ្ធផលរបស់ពួកគេបានបង្ហាញពីមូលដ្ឋានដ៏រឹងមាំ ដែលបានផ្តល់តាមរយៈការអប់រំដែលផ្តោតលើវិស័យឧស្សាហកម្មរបស់ PIE ព្រមទាំងបញ្ជាក់អំពីឱកាសដ៏ទូលំទូលាយសម្រាប់និស្សិតបញ្ចប់ការសិក្សា ដែលជ្រើសរើសដើរតាមមាគ៌ាអាជីពអន្តរជាតិ។

ការកសាងទំនាក់ទំនងរយៈពេលវែងជាមួយវិស័យឧស្សាហកម្ម

ភាពជាដៃគូដ៏រឹងមាំជាមួយវិស័យឧស្សាហកម្ម គឺជាស្នូលនៃទស្សនវិជ្ជាអប់រំរបស់វិទ្យាស្ថាន PIE។ តាមរយៈការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយម៉ាកយីហោ និងស្ថាប័នបដិសណ្ឋារកិច្ចដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ PIE បន្តធានាថាកម្មវិធីសិក្សារបស់ខ្លួនស្របតាមតម្រូវការរបស់វិស័យឧស្សាហកម្ម ព្រមទាំងបង្កើតឱកាសដ៏មានន័យសម្រាប់និស្សិតលើសពីការសិក្សាក្នុងថ្នាក់រៀន។

វិទ្យាស្ថានសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូទាំងអស់ សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ កិច្ចពិភាក្សាដ៏មានតម្លៃ និងការប្តេជ្ញារួមក្នុងការអភិវឌ្ឍអ្នកជំនាញជំនាន់ថ្មីក្នុងវិស័យបដិសណ្ឋារកិច្ច។

នៅពេលដែល PIE បន្តពង្រីកបណ្តាញអន្តរជាតិរបស់ខ្លួន កិច្ចសហការទាំងនេះនឹងរួមចំណែកបង្កើតឱកាសកាន់តែធំទូលាយសម្រាប់និស្សិត និស្សិតបញ្ចប់ការសិក្សា សមាជិកបុគ្គលិកបង្រៀន និងដៃគូក្នុងវិស័យឧស្សាហកម្មផងដែរ។

Share:

Sign Up

Great! We’ve received your information.

We couldn’t process your submission. Please retry

Related News

PIE បើកឱកាសឱ្យសិស្សវិទ្យាល័យមកស្វែងយល់ពីជម្រើសអាជីពនាពេលអនាគត តាមរយៈដំណើរទស្សនកិច្ចសិក្សាបែបអន្តរកម្ម។

As Grade 12 students across Cambodia approach the completion of their high school studies, many are beginning to face one of the most important decisions

អានបន្ថែម »

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន អញ្ជើញទស្សនកិច្ចនៅ PIE ដើម្បីគាំទ្រការអប់រំផ្នែកបដិសណ្ឋារកិច្ចនៅកម្ពុជា

The Professional Institute of Excellence (PIE) was deeply honored to welcome His Excellency Dr. Hangchuon Naron, Deputy Prime Minister and Minister of Education, Youth and

អានបន្ថែម »

PIE សូមស្វាគមន៍សិស្សានុសិស្សពីសាលា Paññāsāstra International School ក្នុងបទពិសោធន៍ជាក់ស្ដែងអំពីវិស័យបដិសណ្ឋារកិច្ច

នៅ PIE – Professional Institute of Excellence ការសិក្សាមានន័យលើសពីថ្នាក់រៀន និងសៀវភៅសិក្សា។ កាលពីថ្ងៃសុក្រកន្លងទៅនេះ PIE មានកិត្តិយសក្នុងការស្វាគមន៍សិស្សជិតបញ្ចប់ការសិក្សា

អានបន្ថែម »